ភ្នំពេញៈ បុរសម្នាក់ដែលគេអះអាងបាន មានការអាការៈស្រវឹងស្រា និងបានបង្កជម្លោះជាមួយប្រពន្ធទៀតនោះ ស្រាប់តែក្រោយមកតូចចិត្ត ស្ទុះឡើងលើដើមពោធិ៍ ប្រុងលោតសម្លាប់ខ្លួន ធ្វើឲ្យអ្នកជិតខាងឡើងដេញតាមព្រាត ផ្អើលបុរីប៊ុនហួរ។
បើតាមសេចក្តីរាយការណ៍ពីភា្នក់ងារ Post News បានឲ្យដឹងថា ហេតុការណ៍តូចចិត្តឡើងដើមពោធិ៍ប្រុងសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបុរី ប៊ុនហួរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងរបស់បុរសចិត្តស្លុយម្នាក់នេះ មិនបានសម្រេចនោះទេ ដោយមានអន្តរាគមន៍ពីអ្នកជិតខាងទាន់ពេលវេលា៕
មតិយោបល់