ឥណ្ឌូនេស៊ី: មន្ត្រីកំពូលរបស់ក្រុមហ៊ុន PT Pertamina បានឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់ ប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន PT Pertamina បាននឹងកំពុងស្វែងរកលទ្ធភាពក្នុងការអភិវឌ្ឍវិស័យប្រេងនិងឧស្ម័ននៅប្រទេសអ៊ីរ៉ង់ និងការនាំចូលឧស្ម័នធម្មជាតិ ហៅកាត់ថា (LPG) ពីមជ្ឈិមប្រទេសនេះ។
នាយកក្រុមហ៊ុន PT Pertamina Dwi Soetjipto បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ ដោយផ្តោតទៅលើការចម្រាញ់ប្រេងឆៅនៅទីនោះ។ លោកបាននិយាយថា ក្រុមហ៊ុន PT Pertamina បានចូលរួមក្នុងការដេញថ្លៃជាច្រើននៅ លើការអភិវឌ្ឍន៍នៃវិស័យប្រេងនិងឧស្ម័ននៅប្រទេសអ៊ីរ៉ង់។ យើងមានការត្រៀមខ្លួនជាស្រេចដើម្បីសហការផងដែរ នៅលើរោងចក្រចម្រាញ់ ប្រេងឆៅ។
ការនាំចូលឧស្ម័ន LPG នៅលើផែន ក្រុមហ៊ុន Soetjipto បានបញ្ចេញឱ្យដឹងថា តម្លៃនៃទំនិញដែលមានតម្លៃថោក បើប្រៀបធៀបជាមួយអ្នក ដែលនៅក្នុងប្រទេសអ្នកផលិតផ្សេងទៀត។
កាលពីថ្ងៃទី២៦ ខែឧសភានេះ ក្រុមហ៊ុន PT Pertamina ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការប្រេងនិងឧស្ម័នជាមួយ ក្រុមហ៊ុនប្រេងនិងឧស្ម័ន Rosneftរបស់ប្រទេសរុស្ស៊ី។កិច្ចព្រមព្រៀងនេះគឺជាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងនៅក្នុង ខេត្ត Java ខាងកើតប្រទេសឥណ្ឌូនេស៊ី។
លោក Wiratmaja Puja មរអគ្គនាយកប្រេងនិងឧស្ម័ននៅក្រសួងថាមពលនិងធនធានរ៉ែបាននិយាយថា ឥណ្ឌូនេស៊ីនាំចូលឧស្ម័នធម្មជាតិ នឹងចាប់ផ្ដើមក្នុងឆ្នាំ២០១៩ដើម្បីបំពេញកំណើនតម្រូវការថាមពល ប៉ុន្តែរដ្ឋាភិបាលនឹងរក្សាការពារឧស្សាហកម្មឧស្ម័ន ទាំងនោះ៕
មតិយោបល់