ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៖ បុរសម្នាក់បើកតាស៊ីកាមរីបាឡែនមិនបានជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់ទេ ប៉ុន្តែជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ស្វាយរៀងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូន បងប្អូនសាធារណៈជន និងបងប្អូន ប្រើប្រាស់បណ្តាញសង្គម ហ្វេសបុក ទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចខេត្តបានធ្វើការឃាត់ខ្លួន បុរសម្នាក់ដែលបើកតាស៊ី កាមរីបាឡែន ពណ៌ទឹកមាស នៅក្រុងបាវិត ដែលសង្ស័យថាពាក់ព័ន្ធករណី រំលោភសម្លាប់ក្មេងស្រី បុគ្គលិកកាស៊ីណូ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ។

ឆ្លងតាមការសួរចម្លើយ និងស្រាវជ្រាវ បុរសដែលឃាត់ខ្លួនមិនបានជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់ទេ ប៉ុន្តែជាប់ពាក់ព័ន្ធបទល្មើស បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ៕

មតិយោបល់