បាត់ដំបងៈ នៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះSTEPHANE THERIAULT ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិកាណាដា ស្នាក់នៅបណ្ដោះអាសន្ន ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ថានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៣ និង៣០នាទីរសៀល មានចោរចូលលួចឡេបថប់របស់ខ្លួននឹងលុយដុល្លារចំនួន៥០ដុល្លារ ដែលដាក់នៅក្នុងផ្ទះ។
ក្រោយពីទទួលពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញបានធ្វើការចុះសើបអង្កេត ស្រាវជ្រាវបានជនសង្ស័យម្នាក់ឈ្មោះ រីម សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង បានមកជួលផ្ទះសំណាក់ដាវីនបន្ទប់លេខ៣០៤ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចឡេបថបរបស់ជនរងគ្រោះពិតប្រាកដមែន។ លុះដល់ថ្ងៃ៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨ ខ្លួនបានឲ្យម៉ូតូឌុបម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុសអាយុប្រហែល៤០ឆ្នាំជាងមិនដឹងទីលំនៅរត់ម៉ូតូឌុបនៅរង្វង់មូលព្រះនរាយយកទៅបញ្ចាំនៅកន្លែងឈ្មោះយួន ជិតផ្សាវត្តលៀបបានចំនួ៨០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់