យោងតាមផេកអគ្គនាយដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម បានត្រួតពិនិត្យទំនិញ និងបានដកហូតផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ មានដូចជា ទឹកក្រូចដបជ័រចម្រុះ ទឹកផ្លែឈើចម្រុះ ទឹកសណ្តែក តែកំប៉ុង កាហ្វេកែវ ទឹកស៊ីរ៉ូដប នំចម្រុះ ស្ករកៅស៊ូ និងភេសជ្ជៈកំប៉ុងមួយចំនួនទៀត នៅផ្សារក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសរុបមានទម្ងន់ ៩១.៩០៤ គីឡូក្រាម៕
ព័ត៌មានជាតិ
មតិយោបល់