ព័ត៌មានជាតិ

Update៖ កងកម្លាំងសរុប ៦៣នាក់ សហការគ្នាមុជទឹករកឃើញសពនារី ដែលត្រូវបានជំនន់ទឹកភ្លៀងកួចយកទៅ

ពោធិ៍សាត់: នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៥៩នាទី កងកម្លាំងសរុប ៦៣នាក់(ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់, វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់)ដឹកនាំដោយ មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានមុជទឹករកឃើញសពជនរងគ្រោះ ដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញនៅម៉ោង ២និង៣០នាទីរសៀល នៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់