ព័ត៌មានជាតិ

ខំពួននៅកន្លែងងងឹតហើយនៅរកឃើញទៀត! ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានថ្នាំញៀន៤៤គ្រាប់

ឧត្តរមានជ័យៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់ រក្សាទុកនូវសារធាតុគ្រឿងញៀន។

ការចាប់ឃាត់បានធ្វើឡើងនៅវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុះស្រះតាម៉ឹង ស្ថិតនៅខាងលិចភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ អាត លួត ហៅកុយ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល ,ទី២ឈ្មោះ ហុល ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិរស្មីសូភី ឃុំបេង ស្រុកបន្ទាយអំពិល និងទី៣ឈ្មោះ ឡោម នេត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិរស្មីសូភី ឃុំបេង ស្រុកបន្ទាយអំពិល។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងជំនាញប្រឆាំគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុល ភិន អធិការរងទទួលផែនយុត្តិធម៌ សហការជាមួយលោកអនុសេនីយ៍ទោ ឈឿង ឆប នាយប៉ុស្តិ៍បេង ចុះល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យកំពុងឈរចែកចាយ និងប្រើប្រាស់រក្សាទុកនូវសារធាតុគ្រឿងញៀននៅក្នុងខ្លួនបានធ្វើការឃាត់ខ្លួនបានតែម្តង។

ក្នុងនោះដកហូតបានរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន WY ចំនួន ៤៤គ្រាប់, ទូរសព្ទដៃចំនួន២គ្រឿង និងម៉ូតូចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់