ព័ត៌មានជាតិ

គោយន្តកន្ត្រៃ ពន្លះម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងគោយន្តកន្ត្រៃ ប៉ះជាមួយម៉ូតូ​បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់នេះ​កើតឡើងរវាងគោយន្ត (កន្ត្រៃយ៍) និងម៉ូតូក្នុងដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ចំណែកគោយន្តកន្ត្រៃ រួមនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ៕

មតិយោបល់