ព័ត៌មានជាតិ

របួសធ្ងន់ទាំងសងខាង បន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវជាតិលេខ៣

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូម៉ាក ស្ស៊ុយសាគី មិច ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AB 9661 បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិស ពីជើងទៅត្បូងបំណងឆ្លងផ្លូង ស្របពេលនោះមានម៉ូតូម៉ាក ស៊ីប៊ីអរ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1A 9234 បើកបរក្នុងទិសដៅប្រកាន់ស្តាំពីត្បូងទៅជើង មកដល់ចណុចកើតហេតុ បានបុកជាមួយម៉ូតូនិច យ៉ាងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតសម្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់ខាងរង់ចាំកម្លាំងជំនាញមកវាស់វែង យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់