(ខេត្តរតនគិរី)៖ រថយន្តដឹកឈើចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបង្ត្រាបពេលចរាចរណ៍តាមច្រករបៀងមួយកន្លែងចេញទៅប្រទេសវៀតណាមស្ថិតក្នុងភូមិភិ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦នៅចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកឡេង យុគនាយផ្នែករដ្ឋបាលព្រៃឈើបានប្រាប់ឲ្យដឹងថា រថយន្តចំនួន២គ្រឿងខាងលើដែលផ្ទុកឈើប្រភេទសុក្រំចំនួនជិត៤គីបត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបរកែវ និងសហការជាមួយកម្លាំងប៉ុស្តិ៍ការពារព្រំដែនគោកលេខ៥០៩ បង្រាបបានរថយន្តដឹកឈើម៉ាកលុចសុីសមួយគ្រឿង និងរថយន្តឡង់គ្រីស័រដែលឈ្មួញល្មើសច្បាប់នៅតែបន្តដឹកលក់ឲ្យឈ្មួញវៀតណាមដដែល។ ចំណែកឯអ្នកបើកបររថយន្តក៍បានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង ហើយក៍បានផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
រីឯរថយន្តចំនួន២គ្រឿងមន្ត្រីជំនាញបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវនៅរសៀលថ្ងៃទី៦ខែមេសានេះដើម្បើចាត់ការទៅតាមផ្លូវច្បាប់ព្រៃឈើផងដែរ៕
មតិយោបល់