(ភ្នំពេញ)៖ លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ថា កាលពីនៅរសៀលថ្ងៃទី០៧ មេសា ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌបានចុះធ្វើរដ្ឋបាល នៅតំបន់ភូមិត្រពាំងឈូក ដែលជាតំបន់ស្មុកស្មាញ ពោរពេញទៅដោយអ្នកប្រើប្រាស់គ្រឿងញៀន ។
ក្រោយប្រតិបត្តិការ មនុស្ស៤នាក់ សុទ្ធសឹងជាយុវវ័យ ត្រូវបាននគរបាលឃាត់ខ្លួន ទី១ឈ្មោះ ចេង រស្មី អាយុ២៧ឆ្នាំ មុខ
របរមិនពិតប្រាកដ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ ឈ្មោះផល្លី ចាន់ណារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ ឈ្មោះសឿង ណាក់ ភេទប្រុសអាយុ២៣ឆ្នាំ
មុខរបរមិនពិតប្រាកដស្នាក់នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៤ ឈ្មោះប៑ុន រតនា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក ម៉ក់ ហុង បានប្រាប់ទៀតថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនឹងមានការសំរបសំរួលពីលោក(ស្រី ម៉ាកនី) ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជារមកលោកឲ្យចុះសហការ និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន០៤នាក់យកមកសាកសួរ។
បច្ចុប្បន្នក្រុមអ្នកប្រើប្រាស់គ្រឿងញៀនខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
មតិយោបល់