ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ នៅវេលាម៉ោង៧ និង៣៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួលលេខ៧ ក្នុងភូមិត្រពាំងថ្លឹង១សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង ណាល់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះសំណាក់នៅភ្នំពេញថ្មី ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រៃដំរី ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ អ៊ី សាមុន អាយុ៣១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានហៅមកប្ដីគាត់ជាច្រើនដង តែមិនលើក នៅពេលនោះគាត់សង្ស័យ ក៏មកមើលដល់បន្ទប់ តែ ឃើញបន្ទប់ចាក់សោខាងក្នុង គាត់ក៏គោះទ្វារហៅប៉ុន្តែមិនឆ្លើយ ពេលនោះគាត់ក៏ហៅម្ចាស់ផ្ទះជួលឲ្យមកគាស់ទ្វារបន្ទប់ ស្រាប់តែឃើញប្ដីគាត់ដេកស្លាប់បាត់ទៅហើយ។
តាមការសនិដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរនៅស្រុកកំណើត៕
https://youtu.be/1mBImMkNxxQ
មតិយោបល់