ព័ត៌មានជាតិ

គាស់ផ្ទះគេបានម្តងញ៉ាមដៃ សាកទៅ១ថ្ងៃទៀត មានអីត្រូវម្ចាស់គេទាន់ នាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ!

ភ្នំពេញៈ ជនសង្ស័យគាស់ផ្ទះរបស់ប្រជាពលរដ្ឋម្នាក់បានប្រជពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនសង្ស័យបានបញ្ជាក់ថា រូបគេធ្វើការគាស់ផ្ទះរបស់ប្រជាពលរដ្ឋ បាន២លើកមកហើយ ដោយសារមុនបានសម្រេចដោយមានការញ៉ាមពីលើកមុនផង ក៏ធ្វើរការគាស់ផ្ទះរបស់ប្រពលរដ្ឋម្តងទៀត ប៉ុន្តែត្រូវម្ចាស់ផ្ទះមកទាន់ឃើញ ក៏ស្រែកឆោរឡោផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ ក៏ដេញចាប់បានហើយស្វាគមន៍មួយដៃម្នាក់យ៉ាងចាស់ដៃផងដែរ។

ជនសង្ស័យដែលគាស់ផ្ទះនោះមានឈ្មោះ ថា ឌីបឿ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ផ្ទះចាប់ក្របួចឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

https://youtu.be/qxuI10qqtq0

មតិយោបល់