ភ្នំពេញៈ បុរសជនជាតិស្វីសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារមូនណា ដែលមានទីតាំងនៅផ្លូវ១០៣កែងផ្លូវ១៩៩០ ក្រុម៧ ភូមិ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើមាន ឈ្មោះ Zurcher Daniel Goerge ភេទ ប្រុស អាយុ៤៦ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X3016100 មានសុពលភាពដល់ថ្ងៃទី ២១ ខែធ្នូ ២០២៤។
ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគេមូនណាបានឲ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មកម្លេះ នៅថ្ងៃទី២៧ ជនរងគ្រោះបានឲ្យបុគ្គលិកសណ្ឋាគារជួយទិញថ្នាំពេទ្យឲ្យ និងបានចូលទៅសម្រាកក្នុងបន្ទប់លេខ១០៥ នៅថ្ងៃបន្ទាប់ ក៏បានចេញមកបង់ ថ្លៃបន្ទប់ដូចរាល់ដង លុះដល់ថ្ងៃទី៣០ វេលាម៉ោង១៧ និង០០នាទីល្ងាចមិនឃើញជនរង គ្រោះចេញមក ទើបបុគ្គលិកសណ្ឋាគារទៅពិនិត្យឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ។
ក្រោយពេលត្រួតពិនិត្យសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីប្រើថ្នាំដែលមានសារធាតុញៀន ចាក់លើសកំណត់វង្វេងស្មារតី បណ្តាលឲ្យចងក និងក្រមាធ្វើអត្តឃាតសម្លាប់ខ្លួនឯង។
បច្ចុប្បន្នសពត្រូវបានគេដម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕
មតិយោបល់