ព័ត៌មានជាតិ

តោះបោះឆ្នោតគាំទ្រស្នាដៃជ័យលាភីទាំង១០ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»

ភ្នំពេញ: អបអរសាទរជ័យលាភីទាំង១០នាក់! ចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ សាធារណជនអាចចូលរួមបោះឆ្នោតគាំទ្រដល់ស្នាដៃជ័យលាភីទាំង១០នាក់ នៅលើទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន – Samdech Hun Sen, Cambodian Prime Minister នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៤។

ហ្វេសប៊ុកសម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា “ជាថ្មីម្តងទៀត សូមអបអរសាទរ TOP-10 ទាំងអស់ដែលទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងកម្មវិធី {ខ្ញុំជាយុវជនគំរូកម្ពុជា} លើកទី ៤ ! បេក្ខជន TOP-10 ទាំង១០ នាក់នឹងប្រកួតប្រជែងយកជ័យលាភីលេខ១ (TOP-1) នៅលើ Facebook សម្តេចតេជោ ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ ព្រឹក ថ្ងៃទី ៣១ ឧសភា ដល់ ម៉ោង៦.០០នាទីល្ងាច ថ្ងៃទី០១ មិថុនា ឆ្នាំ ២០១៦”

សូមសាធារណជនចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសយុវជនគំរូកម្ពុជា TOP-1 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃស្អែកកុំបីខាន៕

12871462_1024020057646491_6658139493420081948_n

មតិយោបល់