ព័ត៌មានជាតិ

ឡិចស៊ីស៤៧០បើកវ៉ាជែងជ្រុលបុករថយន្តបែនដឹកដី បណ្តាលដាច់កង់ម្ខាង

ភ្នំពេញៈ បុរសម្នាក់បើករថយន្តឡិចស៊ីសLX៤៧០លឿនវ៉ាជែង ហើយបានជ្រុលបុករថយន្តបែនដឹកដី បណ្តាលឲ្យដាច់កង់ម្ខាងសំណាងមិនមានអ្នករងរបួសនិងធ្វើឲ្យស្ទុះចរាចរណ៍រាប់ម៉ោង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកថ្ម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-3725 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស LX៤៧០ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2O-1233 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាក្នុងល្បឿនលឿន ហើយបានវ៉ាជែកក៏ជ្រុលទៅបុកនិងកង់រថយន្តបែនផ្នែកខាងក្រោយ បណ្តាលឲ្យបែកកង់ រងការខូចខាតខ្លួនឯង ចំណែករថយន្តបែកនោះពុំមានរងការខូចខាតនោះទេ។

ក្នុងហេតុការណ៍ខាងលើនោះមិនមានអ្នកគ្រោះថ្នាក់ដល់មនុស្សនោះទេនិងធ្វើឲ្យបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការសម្រួលចរសចរណ៍ចំណែកភាគីខាងរថយន្តឡិចស៊ីសព្រមទទួលកំហុសនិងធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តបែនដើម្បីបញ្ចាប់រឿងនៅកន្លែងកើតហេតុផងដែរ៕

https://youtu.be/6-c_gbW1Fv4

មតិយោបល់