ព័ត៌មានជាតិ

ចេញពីផឹកស៊ី ជិះម៉ូតូពន្លះជាមួយម៉ូតូ​រ៉ឺម៉ក​កង់​បី ​ស្លាប់​ម្នាក់​ ​របួស​២នាក់ នៅមុខ​តារាង​បាល់​ទាត់ ​រយស័រវែន

ភ្នំពេញៈ បុរស​២​នាក់ជិះ​ម៉ូតូ​ចេញ​ពី​ផឹក​ស៊ី​ ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ដូចហោះ​មិនប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្រ្ចាស​ទិស​គ្នា​ចំពីមុខពេញ​ទំហឹង​ កាលពីវេលា​ម៉ោង​១១និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ខាងមុខ​តារាង​បាល់​ទាត់​រយស័រវែន​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​គេឃើញ​បុរសម្នាក់​បើកម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយ​គ្រឿង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1I-6003 ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងទិស​ដៅ​មកពីស្តុបរង្វង់​កាំខូស៊ីតធី​ ឆ្ពោះទៅ​ស្ពានអាកាស៧​មករា។ លុះមកដល់ចំណុច​កើតហេតុ​ខាងលើ​ដែលជា​ផ្លូវ​កោង​ ក៏ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FQ-9493 ដែល​បើក​បរ​ដោយ​បុរស​២​នាក់​ទើបតែចេញ​ពីរ​ផឹក​ស៊ី​នៅផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ដីហ៊ុយ​ ហើយបំណង់​ជិះ​ទៅ​កន្លែង​ធ្វើ​វិញ​ដែរ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​៥៩៨​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ និងក្នុង​ល្បឿនយ៉ាង​លឿន​ ដោយខ្វះការប្រុងប្រយ័ត្ន​ក៏ជ្រុលទៅ​បុក​ម៉ូតូ​រម៉ក​កង់​បី​ខាង​ចំពីមុខពេញ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូនិងម៉ូតូ​កង់​បី​​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ ចំណែក​ឯ​បើកម៉ូតូ​រម៉ក​កង់​បី​បានបែកក្បាល​ស្លាប់ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម។​ ដោយឡែក​អ្នក​បើកបរ​ម៉ូតូបង្ក​រងរបួស​ធ្ងន់ម្នាក់និងស្រាល​ម្នាក់​ ហើយក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិកសម្ភព​ ពន្លឺ​ ភ្លាមៗ​ផងដែរ​។

សមត្ថកិច្ច​បានឲ្យដឹងថា​សពបុរស​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ខាង​លើ​មាន​ឈ្មោះ​ ឡុង​ សារឿន​ អាយុ​៣៨ឆ្នាំ​ ស្នាក់នៅក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ មានស្រុក​កំណើតនៅ​ឃុំរោង​ដំរី​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បាន​ចុះទៅដល់កន្លែង​កើត​ហេតុ​ ហើយ​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​​យក​ម៉ូតូនិងម៉ូតូ​កង់​បី​ខាងលើ​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ដើម្បីរង់ចាំ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​មកធ្វើការដោះស្រាយ​នៅ​ពេល​ក្រោយ។ ដោយ​ឡែក​សពបុរស​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ​ក្រុម​គ្រួសារ​ដឹកយកទៅធ្វើបុណ្យទៅតាម​ប្រពៃណី​នៅ​ឯ​ស្រុក​បាភ្នំ​​ដែល​ជាស្រុក​កំណើត៕

មតិយោបល់