ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលតាលន់បង្ក្រាបជនជួញដូរគ្រឿងញៀន២នាក់

កណ្ដាល: ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០០និង១៥នាទីរំលងអធ្រាត្រស្ថិតនៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង។

ជនសង្ស័យទី១-ឈ្មោះ ផា សុភក្រ្ត័ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ។ ២- ឈ្មោះ ណី វ៉ាន់ ហៅឌី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយការចាប់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមាន់ ៖ ម្សៅក្រាមពណ៌ស(ម៉ាទឹកកក) ចំនួន២កញ្ចប់តូច  ទូរស័ព្ទ១គ្រឿង ម៉ាកណូគារ ដែកកេះ ០១ កន្ត្រៃយ ០១ និងម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាវ៉េវ សេ110 ពណ៌ខ្មៅ ស្លាកលេខ 1BW.9720 ។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅថ្ងៃទី ៣១ ឧសភា ២០១៦ វេលាម៉ោង០០និង១៥នាទី ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍តាលន់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀននៅភូមិតាលន់ ភ្លាមនោះសមត្ថកិច្ចបានឃ្លាំចាំនៅចំណុចចម្ការពោត ហើយឃើញជនសង្ស័យទាំង២ខាងលើ ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃាត់ខ្លួនអ្នកទាំង២ រួមទាំងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ផា សុភក្ត្រ័ បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ពីគេមិនស្គាល់ឈ្មោះនៅពេទ្យលោកសង្ឃ (ភ្នំពេញ) ចំនួន១០ម៉ឺនរៀល ខ្ចប់បានចំនួន៤កញ្ចប់តូច លក់ទៅឲ្យឈ្មោះ ណី វ៉ាន់ ចំនួន ២កញ្ចប់ តម្លៃ៨ម៉ឺនរៀល នៅភូមិតាលន់ ឃុំតាលន់ ដែលជាស្រុកកំណើតរបស់ខ្លួន។

ចំណែកឈ្មោះ ណី វ៉ាន់ សារភាពថា ខ្លួនបានទិញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់តូចពីឈ្មោះ ផា សុភក្ត្រ័ តម្លៃ ៨ម៉ឺនរៀល ពិតប្រាកដមែន ។ ជនសង្ស័យត្រូវបាននគរបាលកសាងសុំណុំរឿងបញ្ជូនទៅស្នងការខេត្តចាត់ការបន្តតាមច្បាប់៕

photo_2016-05-31_10-11-32

photo_2016-05-31_10-12-05

photo_2016-05-31_10-12-08

មតិយោបល់