ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ជំរុញឲ្យបិទមណ្ឌលស្តារលទ្ធភាពព្រៃស្ពឺ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យថ្នាក់ដឹកនាំនៃសាលារាជធានី គួរធ្វើសកម្មភាពចុះបិទមណ្ឌលស្តារលទ្ធភាពព្រៃស្ពឺ ខណ:ដែលមន្ត្រីគ្រប់គ្រងនៅមណ្ឌលមួយនេះ គ្មានសមត្ថភាពធ្វើការកែប្រែឲ្យប្រសើរឡើង ដែលជាហេតុនាំឲ្យមានការរិះគន់ជាបន្តបន្ទាប់មិនឈប់ឈរ។

photo_2016-05-31_09-44-35

នៅក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការរិះគន់ទៅដល់ក្រុមមន្ត្រីដែលមានភារកិច្ច និងតួនាទីគ្រប់គ្រងនៅមណ្ឌលព្រៃស្ពឺថា មិនចេះគ្រប់គ្រងកែប្រែឲ្យមានភាពល្អប្រសើរឡើងអស់រយ:ពេលជាយូរមកហើយ។ សម្តេចបានថ្លែងឲ្យដឹងថា៖ ”មណ្ឌលព្រៃស្ពឺមួយនេះគ្មានការ up date កែមិនឡើង”

photo_2016-05-31_09-43-57

ទន្ទឹងគ្នានេះ សម្តេច ហ៊ុន សែន ស្រែកប្រកាសសួររកស្ថាបន័ដែលទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងមណ្ឌលមួយនេះ ដោយសម្តេចបានបញ្ជាក់ថា”បើត្រូវបិទក៏បិទទៅ ព្រោះមណ្ឌលមួយនេះបានរងនូវការតិះទៀនដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមានភាពល្អក់កករដោយសារតែរឿងនេះ គួរតែបិទចោលទៅបើមន្ត្រីខ្វះសមត្ថភាពគ្រប់គ្រងមណ្ឌលតូចតាចចឹង”

photo_2016-05-31_09-44-21

ជាមួយគ្នានេះ សម្តេចហ៊ុន សែនបានគូសបញ្ជាក់ថា ត្រូវតែបិទវាចោលទៅ ព្រោះបញ្ហានេះមានការរិះគន់មិនឈប់ឈរតាំងពី៤ទៅ៥ឆ្នាំកន្លងមកហើយ ដោយសារតែខ្វះការពន្យល់ និងខ្វះការគ្រប់គ្រង៕

photo_2016-05-31_09-59-55

photo_2016-05-31_10-00-08

photo_2016-05-31_10-00-20

photo_2016-05-31_10-00-24

មតិយោបល់