យោងតាមផេកអគ្គនាយកដ្ឋានកាំកូងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
យើងបានធ្វើតេស្តបឋមទៅលើបន្លែចម្រុះសម្រាប់ស្លកកូរ និងសាឡាត់ ជាលទ្ធផល គឺយើងពុំបានឃើញវត្តមានសារធាតុគីមីហាមឃាត់ឡើយ ។ ហើយក៏បានពិនិត្យតាមតូបលក់ទំនិញនៅជុំវិញផ្សារ និងបានធ្វើការដកហូតទំនិញមួយចំនួនដែលផុតកំណត់ប្រើប្រាស់ ដើម្បីកម្ទេចចោល៕
មតិយោបល់