ព័ត៌មានបច្ចេកវិទ្យា

វិធីឆែករកមើល Like, Post, និង Comment ចាស់ៗលើ Facebook លោកអ្នក

តើលោកអ្នកធ្លាប់ចង់រកមើលអ្វីដែលខ្លួនបានចុច Like កន្លងមកនៅលើទំព័រ Facebook របស់ខ្លួន តែរកមិនឃើញដែរឬទេ? តាមពិតទៅ Facebook បានផ្តល់មធ្យោបាយមួយចំនួនដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលចង់ឆែកមើលការចុច Like រួមទាំង Post (ការបង្ហោះសារ,​ រូបភាព និងវីដេអូផ្សេងៗលើ NewFeed) និង Comment (អធិប្បាយលើ Post ផ្សេងៗ) ជាដើម ពីមុនៗមកបាន ហើយវិធីដែលងាយស្រួលបំផុតនោះគឺ៖

១- ដំបូង ត្រូវចូលទៅកាន់ Profile លោកអ្នក រួចចុចលើ “View Activity Log” (សម្រាប់ការចូលតាមកុំព្យូទ័រ) ឬចុចលើ Activity Log (សម្រាប់ការចូលតាមកម្មវិធីស្មាតហ្វូន) នោះលោកអ្នកនឹងឃើញបញ្ជីរាយអ្វីៗគ្រប់យ៉ាងដែលខ្លួនបានមានសកម្មភាពលើកន្លងមកតាមលំដាប់លំដោយជាហូរហែ។

២- បន្ទាប់មក ប្រសិនបើលោកអ្នកចង់ឱ្យវាបង្ហាញអ្វីៗដែលខ្លួនបាន Post (បង្ហោះ) ឬចុច Like ឬសរសេរ Comment ដាច់ដោយឡែកពីគ្នា អាចចុចលើជម្រើសនៃផ្នែករបស់វា នៅពីក្រោមមឺនុយ Filter ផ្នែកខាងឆ្វេងនៃផ្ទាំង Facebook (សម្រាប់វិធីឆែកតាមកុំព្យូទ័រ) ឬចុចលើ Filter នៅខាងក្រោម Activity Log រួចចុចធីកលើជម្រើសនៃផ្នែនីមួយៗរបស់វា (សម្រាប់វិធីឆែកតាមស្មាតហ្វូន)។ ឧទាហរណ៍ៈ បើចង់ឆែកមើលអ្វីៗដែលខ្លួនបានចុច Like កន្លងមក សូមចុចលើ Filter រួចចុចលើពាក្យ Like។

៣- ត្រង់ចំណុចនេះ លោកអ្នកក៏អាចចុចមើលប្រវត្តិនៃការចុច Like, Post, និង Comment ជាដើម តាមកាលបរិច្ឆេទខែឆ្នាំផងដែរ ដោយចុចលើមឺនុយឆ្នាំនៅខាងស្តាំដៃ (សម្រាប់កុំព្យូទ័រ) ឬចុចលើតារាងខែឆ្នាំនៅផ្ទាំងកម្មវិធីខាងក្រោមបំផុត (សម្រាប់ស្មាតហ្វូន)៕

មតិយោបល់