ព័ត៌មានជាតិ

ភ្នំពេញ! មានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួនចេញពីមូលដ្ឋាននៅក្រុងតាខ្មៅ

ភ្នំពេញ: យោងតាមបណ្ដាញសង្គមរដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅពេលវេលាបន្តិចទៀតនេះ នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាននៅក្រុងតាខ្មៅឆ្ពោះទៅភូមិភាគឥសាន្តនៃប្រទេស ដោយត្រូវឆ្លងកាត់តម្រាយផ្លូវមួយចំនួនភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ផ្លូវជាតិលេខ២ មហាវិថីព្រះនរោត្តម ស្ពានជ្រោយចង្វារ និងផ្លូវជាតិលេខ៦។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលចំពោះការចល័តកងទ័ពសំដៅទៅការពារទឹកដីនៅសមរភូមិមុខ។

មតិយោបល់