ព័ត៌មានជាតិ

ដល់ពេលអាជ្ញាធរខេត្តកំពង់ធំ កាត់សាច់ស្អុយចេញហើយ បន្ទាប់ពីមានការរិះគន់

(កំពង់ធំ): នៅសាលាខេត្តកំពង់ធំ មានការផ្លាស់ប្តូរតំណែង មន្រ្តីរាជការ ជាច្រើនរូប គឺជាភាពចាំបាច់ក្នុង ភាពរីកចម្រើនរបស់ខេត្តកំពង់ធំ ក៏ដូចជាការដល់ពេលដែល ថ្នាក់ដឹកនាំខេត្តកំពង់ធំ បេះសាច់ស្អុយចេញពី ខ្លួនខ្លះ ដើម្បីឲ្យខេត្តកំពង់ធំ ទទួលបានប្រជាប្រិយភាព និងការអភិវឌ្ឍន៍ ជាក់ស្តែងនាយកសាលាខេត្តកំពង់ធំ ត្រូវបានផ្លាស់ប្តូរមកធ្វើជាអភិបាលស្រុកសណ្តាន់ ចំណែកលោក អ៊ុន បុត្ត អតីតអភិបាលស្រុកសណ្តាន់ បានមកបំរើការនៅសាលាខេត្តវិញ។ 

កំណែទម្រងមន្ត្រីរាជការថ្នាក់ក្រោម របស់រាជរដ្ឋាភិបាល ព្រឹកថ្ងៃទី២៥ មិនា ឆ្នាំ២០១៦ ខេត្តកំពង់ធំ ដោយ សង្កេតឃើញថា លោកឡង គីសឹង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានបំរើការងារក្នុងសាលាខេត្តជាយូរឆ្នាំ មកហើយ ទើបសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ឲ្យទៅបំរើការងារជាអភិបាលស្រុកសណ្តាន់ ដែលជាស្រុកត្រូវការអភិវឌ្ឍន៍ និងកំពុងតែត្រូវការអ្នកអភិវឌ្ឍន៍ ។

 

លោក អ៊ុត សំអន អភិបាលនៃគណអភិបាលខេត្ត លោកឈុន ឈន់ ប្រធាន ក្រុមប្រឹក្សាខេត្តក៏បានធ្វើការសង្កត់ធ្ងន់ថា អ្វីដែលកើតឡើងនៅស្រុកនេះ មិនមែនលោកមិនដឹងនោះទេ តែលោកសូមធ្វើការព្រមានចំៗថា ស្រុក នេះមិនមែនជាតំបន់អប្បគមន៏ ដែលមន្ត្រីឬអស់លោកអ្នកចង់ធ្វើព្យុះភ្លៀង បានតាមចិត្តនោះទេ ។ អ្វីដែលជាកត្តាសំខាន់ចំពោះមុខគឺធ្វើយ៉ាងណា ត្រូវខិតខំបំពេញភារកិច្ចរក្សាចំណងសាមគ្គីភាពផ្ទៃក្នុង បំរើប្រជាពលរដ្ឋ គឺមិនមែនបំរើផលប្រយោជន៏ឲ្យបុគ្គល ឬបក្ខពួកនោះឡើយ។
មន្ត្រីរាជការក្នុងស្រុក បានអបអរសាទរ ចំពោះលោក លោក ឡង គីសឹង ដែលបានមកទទួលតំណែងជា អភិបាលស្រុកថ្មី ប្រជាពលរដ្ឋក៏បានសំណូមពរដល់ អភិបាលស្រុកថ្មី ទប់ស្កាត់ការពារព្រៃឡង់ឲ្យបាន ដោយសារតែមានជនឃុបឃិតគ្នា កាប់អាឈើ រុករាន្ទយកដីព្រៃធ្វើជាកម្មសិទ្ធ និងជួយអភិវឌ្ឍន៍ឲ្យស្រុកសណ្តាន់មានភាពរីកច្រើន ដោយសារតែ ស្រុកសណ្ដាន់គឺជាតំបន់ក្ដៅនៃបទល្មើសកាប់រាន ព្រៃកាប់នឹងដឹកជញ្ជូនឈើគ្រប់ប្រភេទ នឹងភាពអណាធិបតេយ្យនៃអាជីវ កម្មជីករ៉ែមាសផងដែរ ៕

   
    
 

មតិយោបល់