សៀមរាប៖មន្ត្រីជាន់ខ្ពស់នៃមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តសៀមរាបបានថ្លែងកាលពីព្រឹកម៉ិញនេះថាផ្លូវលោកតាណើយដែលតែងតែលិចលង់នៅពេលខែវស្សាជាពិសេសរាល់ពេលភ្លៀងម្ដងៗនោះនារដូវវស្សាឆ្នាំនេះអាចជៀសផុតពីការលិចលង់។
ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តសៀមរាបលោកគឹមប៊ុណ្ណាបានថ្លែងអះអាងបន្ថែមថាផ្លូវលោកតាណើយមួយខ្សែរនេះតាមគម្រោងឆ្នាំ២០១៤នេះមិនទាន់ធ្វើការជុសជុលឬធ្វើថ្មីនោះទេតែមានគម្រោងដាក់ប្រព័ន្ទលូថ្មីនៅខែមិថុនាឆ្នាំ២០១៤ខាងមុខនេះដើម្បីជាសឲ្យផុតពីការលិចលង់ដូចឆ្នាំៗកន្លងទៅក្នុងនោះផ្លូវ៧មករាក៍មានគម្រោងដូចគ្នារទៅនិងផ្លូវលោកតាណើយនេះដែរ។
លោកប្រធានមន្ទីរសាធារណះការខេត្តថ្លែងបញ្ជា្កក់ថាដោយថវិការគម្រោងមានកំណត់ដូច្នេះគឺមន្ទីរជំនាញត្រូវដាក់ប្រព័ន្ទលូជាមុនសិនតែផ្លូវទាំង២ខ្សែរគឺផ្លូវលោកតាណើយនិងផ្លូវ៧មករាគម្រោងទៅខាងមុខអាចនិងចាក់ជាផ្លូវកៅស៊ូបេតុងព្រោះខេត្តយកផ្លូវទាំង២នេះជាផ្លូវគំរូរឈានមុខ។
ជាមួយគ្នារនេះដែរលលោកឌិតសេរីរ័ត្ននាប្រធានការិយាល័យនៃមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តសៀមរាបបានបញ្ជាក់ថាផ្លូវលោកតាណើយចាប់ពីចំណុចតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅដល់កែងខាងត្បូងភ្ជាប់និងផ្លូវ៧មករាមានចំងាយបណ្ដោយប្រវែង១៤៥០ម៉ែត្រទទឹងមានប្រវែង៣៥ម៉ែត្រតែនៅបណ្ដោយផ្លូវលោកតាណើយនោះមិនទាន់បញ្ចប់គម្រោងទទឹង៣៥ម៉ែត្រនៅឡើយទេដោយសារផ្លូវមួយនេះជាប់នៅក្នុង២សង្កាត់គឺសង្កាត់សាលាកំរើកនិងសង្កាត់ស្លក្រាមតែគម្រោងមានរួចហើយ។
ដោយឡែកផ្លូវ៧មករាចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ទៅទល់និងផ្លូវក្រវ៉ាត់ក្រុងមានចំងាយបណ្ដោយ២៣៧០ម៉ែត្រទទឹងគិតជាត្រឹមរង្វង់មូលមកដល់កែងផ្លូវលោកតាណើយខាងត្បូងមាន១៥ម៉ែត្រនិងបន្តពីកែងផ្លូវលោកតាណើយទៅដល់ក្រវ៉ាត់ក្រុងទទឹងមានប្រវែង៣០ម៉ែត្រ។
មន្ត្រីដដែលបន្ថែមថាចំពោះគម្រោងដាក់ប្រព័ន្ទលូទាំងផ្លូវ២ខ្សែរនេះមិនទាន់គ្រប់ចំនួននៃទំហំប្រវែងផ្លូវនៅឡើយទេគឺបានតែ៣០០០ម៉ែត្រជាគោលការណ៍ជំហានដំបូង។
គួបញ្ជាក់ថាផ្លូវទាំង២ខ្សែរនេះឲ្យតែមានភ្លៀងម្ដងៗគឺតែងតែលិចលង់ជាងគេចំពោះក្រុងសៀមរាបដូច្នេះការរៀបចំដាក់ប្រព័ន្ទលូនៅខែមិថុនាឆ្នាំ២០១៤ខាងមុខនេះពលរដ្ឋសង្ឃឹមថានិងជាសផុតពីការលិចផ្លូវដូចឆ្នាំកន្លងទៅ៕
មតិយោបល់