ព័ត៌មានជាតិ

ចូលលួចទូរស័ព្ទដៃ ក្នុងបន្ទប់ជួលបានហើយកាលពីយប់ លុះព្រឹកឡើង ត្រូវនគរបាល ឃាត់ខ្លួន

(ភ្នំពេញ):ជនសង្ស័យម្នាក់ត្រូវបាននគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងថាមានចោរចូលលួចយកទូរស័ព្ទដៃមួយគ្រឿងកាលពីយប់មិញ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦នៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។
ជនសង្ស័យឈ្មោះ លុយ ចំរើន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលលេខ៤៥ជាន់ទី៣ផ្លូូវលំភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិពោធិឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះហេង ស្រីមុំ ភេទស្រីអាយុ២៧ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលលេខ៤២ជាន់ទី៣ផ្លូូវលំភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខនៅក្បែរបន្ទប់ជនសង្ស័យ។
ប្រភពពីនារីរងគ្រោះជាដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា កាលពីម៉ោង ប្រហែល២២យប់ថ្ងៃ ទី២៤មីនា ឆ្នាំ២០១៦ ខណះដែលនាងកំពុងដេកក្នុងបន្ទប់ជួលម្នាក់ឯងនៅក្នុងម៉ុងដោយមិនបានដាក់គន្លឹះទ្វាស្រាប់តែជនសង្ស័យខាងលើបានរុញទ្វាចូលរួចហើយបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក(សាំសុងកាឡាក់សីុA5ពណ៌ស) ដែលនាងបានដាក់បញ្ជូលថ្មក្នុងម៉ុងខណះធ្វើសកម្មភាពនាងបានដឹងខ្លួននិងបានឃើញជនសង្ស័យដើរចេញពីបន្ទប់នាងហើយនាងបានស្រែកចោរៗធ្វើឲ្យជនសង្ស័យរត់កេចខ្លួនបាត់ទៅ(ម្ចាស់ទូរស័ព្ទស្គាល់ជនសង្ស័យពីព្រោះបន្ទប់ជួលនៅជិតគ្នា)។
ប្រភពដដែលបានប្រាប់ទៀតថាក្រោយពីស្គាល់ច្បាស់ហើយព្រឹកឡើងនាងបានសួររកលេខទូរស័ព្ទជនសង្ស័យខាងលើហើយទូរស័ព្ទឲ្យមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីនិយាយគ្នាមួយសន្ទុះក្រោយជបសង្ស័យខាងលើបានមកដល់ហើយនាងបានសាកសួររកទូរស័ព្ទដៃដែលជនខាងលើលួចយកកាលពីយប់តែជនសង្ស័យបានប្រកែកថាមិនបានលួចទៅវិញ។

ប៉ុន្តែនៅពេលដែលសមត្ថកិច្ចប៉ុស្តិ៍បានប្រើជុំនាញសាកសួរទើបជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់នារីខាងលើពិតប្រាកដមែនពេលនោះសមត្ថកិច្ចក៍ឃាត់ខ្លួនជនសង្យ័យនោះហើយបាននាំជនសង្ស័យទៅយកទូរស័ព្ទដៃដែលគេលាក់ទុកយកមកប្រគល់ឲ្យម្ចាស់ដើមវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាកសាងសំុនុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌសែនសុខដើម្បសាីកសួរបន្តរតាមនិតិវិធី៕

   
    
 

មតិយោបល់