បាត់ដំបងៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ សាធារណៈជំនាញគ្រប់គ្រងអាវុធជាតិផ្ទុះ បានចុះពិនិត្យគ្រាប់បែកដៃចំនួន២គ្រាប់ដែលប្រជាពលរដ្ឋឈ្មោះ ប៊ុត ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសព្វថ្ងៃ ក្រុមទី៤ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ពេលដែលប្រជាពលរដ្ឋខាងលើគាត់បានយកគោទៅឃ្វាល នៅក្នុងបរិវេណវត្តបឹងរាំង(ខាងមុខវត្ត) ហើយក៏ប្រទះឃើញគ្រាប់បែកក៏រាយការណ៍ជូនលោក មេភូមិបឹងរាំង។ គ្រាប់បែកនោះ ជាប្រភេទគ្រាប់បែកដៃចំនួន២គ្រាប់ ប្រភេទក្រឡាទៀប ផលិតនៅប្រទេសសូវៀត។
បច្ចប្បន្ន គ្រាប់បែកបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីទុកប្រគល់ឲ្យទៅអង្គភាពស៊ីម៉ាក់៕
មតិយោបល់