ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តពីក្រោយ បណ្តាលឲ្យបាក់កស្លាប់​!!

តាកែវ: លោកអធិការរងស្រុកទ្រាំង ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិះបុកពីក្រោយរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៨មុំ ឃុំ៨មុំ ស្រុកទ្រាំង​ ខេត្តតាកែវ។

ក្រោយពេលកើតហេតុ​រថយន្តបានបើករត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ។

សាកសពបុរសខាងលើ ស្នាក់នៅភូមិកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់