ព័ត៌មានជាតិ

រ​ថ​យ​ន្តបែ​ន​បើ​ក​គៀ​រ​បុ​រ​ស​ម្នាក់​រ​ង​រ​បួ​ស​ធ្ងន់​ស​ន្ល​ប់​ស្ដូក​ស្ដឹង​ខ​ណៈ​កំ​ពុ​ង​ជិះ​ម៉ូ​តូ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ខណៈដែលកំពុងជិះម៉ូតូហើយត្រូវរថយន្តបែនមួយគ្រឿងបើកគៀរចំពីជំហៀងបណ្ដាលអោយដួល កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា តាមបណ្តោយផ្លូវ ២១៧ (ចំការដូង) ស្ថិតនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-6481 ជិះម្នាក់ឯងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលនោះក៏មានរថយន្តបែន មួយគ្រឿង មិនចាំស្លាកលេខ បើកបញ្រ្ចាស់ទិសគ្នា មកដល់ចំណុចកើតហេតុរថយន្តបែនក៏រេចង្កូតប៉ះម៉ូតូជនរងគ្រោះបណ្ដាលអោយដួលបោកផ្ទប់និងថ្នល់របួសធ្ងន់សន្លប់ស្តូកស្ដឹងនៅនិងកន្លែង ចំណែករថយន្តបន្ទាប់ពីបង្កហេតុបានបន្ថែមល្បឿនបើករត់ទៅបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅរថយន្តសាមុយមន្ទីរពេទ្យស្មែរ-សូវៀតដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗ និងកំពុងស្រាវជ្រាវស្វែងរករថយន្តបង្ក ចំណែកម៉ូតូជនរងគ្រោះដោយមានបងប្អូនយកឯកសារសំគាល់គ្រប់គ្រាន់បញ្ជាក់ប្រាប់សមត្ថកិច្ច ទើបសមត្ថកិច្ចប្រគល់ម៉ូតូឱ្យសាច់ញ្ញាតិយកទៅជួសជុលដោយខ្លួនឯង៕
2014-03-31_093637

មតិយោបល់