ព័ត៌មានជាតិ

រថយន្តបីគ្រឿង ប៉ះទង្គិចគ្នា បណ្តាលឲ្យរបួសមនុស្ស ០២នាក់

ពោធិសាត់: នៅវេលាម៉ោង១១ និង២៦នាទីថ្ងៃទី១៣ ខែសីហានេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបីប៉ះទង្គិចគ្នា បណ្ដាលឲ្យរងរបួសមនុស្សពីរនាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ចំណុចភូមិត្រពាំងមន្តេញ ឃុំក្បាល់ត្រាច់ ស្រុកគគរ ខេត្តពោធិសាត់។

រថយន្តកាំម៉ារីស្វិត ពាក់ស្លាកលេខ 8226ភ្នំពេញ២ បើកបរពីភ្នំពេញទៅពោធិសាត់ បុកជាមួយរថយន្តលុចសិស៣០០ ពាក់ស្លាកលេខ PP2K2086 បើកបរពីពោធិសាត់ ទៅភ្នំពេញ ដោយរថយន្តលុចសិស ក៏ទៅបុកបន្តជាមួយរថយន្តហ្វត ពាក់ស្លាក់លេខ PP2AL8394 បើកបរក្នុងទិសដៅភ្នំពេញទៅពោធិសាត់។ ​

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាំម៉ារីស្វិត បើកបរបញ្ច្រាស់ទិសជាមួយរថយន្តលុចស៊ីស មកដល់កន្លែងកើតហេតុ មិនដឹងយ៉ាងមិចក៏បុកគ្នាពេញទំហឹងតែម្តង បង្កឲ្យរថយន្តលុចស៊ីសខ្ទាតទៅខាងឆ្វេង ស្របពេលរថយន្តហ្វតមកដល់ចាប់ហ្វាំងមិនទាន់ ក៏បុកជាមួយគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង៣ខូចខាតទាំងស្រុង ចំណែកឯអ្នកជិះក្នុងរថយន្តលុចស៊ីស រងរបួសមនុស្សស្រីម្នាក់ និងក្មេងប្រុសម្នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែង និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗផងដែរ៕

មតិយោបល់