រូបថតគឺជាប្រភេទឯកសារដ៏សំខាន់បំផុតមួយនៅលើទូរសព្ទដៃរបស់លោកអ្នក។ វាអាចជាតឹកតាងនៃអនុវស្សាវរីយ៍មិនអាចបំភ្លេចបាន ឬមិនអាចផ្តិតយកសារជាថ្មីឡើងវិញ។ ដូច្នេះ ចុះបើវាត្រូវបានលុបចោលដោយអចេតនាវិញ តើលោកអ្នកនឹងមានការសោកស្តាយយ៉ាងណា?
ដោយមើលឃើញថា រូបថតសំខាន់ខ្លាំងសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ ក្រុមហ៊ុន Apple ដាក់បញ្ចូលនូវមុខងារមួួយចំនួនដើម្បីអនុញ្ញាតឱ្យលោកអ្នកសង្គ្រោះឯកសាររូបថតដែលលុបបាត់មកវិញ ដែលក្នុងនោះ Post Tech សូមបង្ហាញជូនវិធី ២ ដែលងាយស្រួល និងមានប្រសិទ្ធភាពបំផុតសម្រាប់លោកអ្កដែលប្រើប្រាស់ទូរសព្ទដៃ iPhone ឬ iPad ដូចខាងក្រោម៖
លក្ខខណ្ឌអនុវត្ត៖
- លោកអ្នកធ្លាប់ប្រើកម្មវិធី iTunes ដើម្បីធ្វើការ Backup (ទាញរក្សាទុក) ទិន្នន័យលើទូរសព្ទ iPhone ទៅរក្សាទុក (សម្រាប់វិធីទី ២)
- ទូរសព្ទត្រូវមានភ្ជាប់អិុនធើណែត (សម្រាប់វិធីទី១)
១- សង្គ្រោះតាម Photo Stream ឬ iCloud
1- បើកកម្មវិធី Photos
2- សូមចុចលើមឺនុយ Albums នៅខាងក្រោម
3- ជ្រើសរើសអាល់ប៊ុម ‘My Photo Stream’
4- សូមឆែកមើលរកមើលរូបថតរបស់លោកអ្នក ថាតើមាននៅក្នុងនោះឬអត់
5- ជ្រើសរើសរូបថតដែលលោកអ្នកចង់ទាញវាមកវិញ រួចចុចលើ Recover ជាការស្រេច។
បញ្ជាក់ៈ វិធីនេះមានប្រសិទ្ធភាពលុះត្រាតែលោកអ្នកបានចូលទៅបើកមុខងារ Photo Stream នៅក្នុង iCloud លើ iPhone របស់ខ្លួនជាមុន តាមកម្មវិធី Settings -> iCloud -> Photos រួចចុចកុងតាក់បើកលើមុខងារ ‘My Photo Stream’។
2- សង្គ្រោះតាមកម្មវិធី iTunes លើកុំព្យូទ័រ
– សូមភ្ជាប់ iPhone ជាមួយកុំព្យូទ័រតាមខ្សែ USB រួចបើកកម្មវិធី iTunes
– បន្ទាប់ពីរូប iPhone បង្ហាញឡើងលើមឺនុយ Devices សូមចុច Mouse ស្តាំលើវា រួចជ្រើសយក Restore from Backup
– បន្ទាប់មក សូមជ្រើសយក latest backup (ឯកសារ Backup ចុងក្រោយបង្អស់) រួចរងចាំរហូតដល់ដំណើរការ Restore ចប់ ជាការស្រេច។
បញ្ជាក់ៈ ក្រោយពេល Restore រួច រូបថតដែលបានលុបភាគច្រើន នឹងត្រឡប់ចូលមកក្នុង Camera Roll វិញ ប៉ុន្តែ សូមចំណាំថា៖
– ប្រសិនបើករណីលោកអ្នកចុចលើរូបថតច្រើនក្រោយពីទាញវាទៅរក្សាទុកលើកចុងក្រោយរួច ហើយរូបថតទាំងនោះជារូបថតដែលត្រូវបានលុប នោះគឺគ្មានផ្លូវដែលអ្នកនឹងអាចទាញពួកវាចេញពីក្នុងកម្មវិធី iTunes មកវិញនោះទេ។
– បន្ទាប់ពី Restore រួច ទិន្នន័យប្រភេទផ្សេងទៀតដូចជា លេខទូរសព្ទក្នុង សារ និងកំណត់ចំណាំផ្សេងៗជាដើម ក៏នឹង Restore ចូលមក iPhone រួមជាមួយរូបថតផងដែរ៕
ប្រភពព័ត៌មានៈ igeekblog
មតិយោបល់