ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះរូបភាព និងវីដេអូយុវវ័យជក់ស៊ីសាយ៉ាងកុះករមក នៅពេលនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នឹងស្នើសុំឲ្យរដ្ឋភិបាលបញ្ឈប់អាជីវកម្មស៊ីសា ដែលបានធ្វើឲ្យអាណាព្យាបាលជាច្រើសាទរចំពោះសំណើនេះ។
អភិបាលរាជធានីភ្នំពេញ បានប្រកាសនូវដំណឹងនាំដល់ការសាទរពីប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅក្នុង ឱកាស បើកសន្និបាតបូកសរុបការងារ និងលើកទិសដៅថ្មី របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ។
បើទោះបីជាអ្នកជក់ភាគច្រើនបាននិយាយថា វាមិនមែនជាគ្រឿងញៀនក្ដី ប៉ុន្តែអ្នកជំនាញបាននិយាយថាវាគឺជាគ្រឿងញៀន ដូច្នេះហើយត្រូវតែបញ្ឈប់វាជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា ស៊ីសា បានវាយលុយទីផ្សារយុវវ័យយ៉ាងខ្លាំង ដោយបានធ្វើឲ្យយុវវ័យជាច្រើនឈ្លក់វង្វែងតាមក្លឹបកម្សាន្ត និងកន្លែងកម្សាន្តផ្សេង ដែលអាចបង្កើតឲ្យមានបទល្មើស និងបទឧក្រិដ្ឋផ្សេងៗ៕
មតិយោបល់