ព័ត៌មានជាតិ

អាព្រុសបុក C125 បណ្តាលឲ្យស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ រងរបួសធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ២៥នាទីល្ងាច ថ្ងៃទី ១៣ ខែ សីហានេះ មានករណីរថយន្តព្រុយមួយគ្រឿង បានបើកទៅបុកម៉ូតូម៉ាក C125 មួយគ្រឿង បណ្តាលឲ្យស្រ្តីមានផ្ទៃពោះ ៥ខែម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវបំបែកជា ៤ ត្រង់ផ្លូវលេខ ១៩៩ កែង និងផ្លូវលេខ ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លេងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១DH-០៨៣៨ មួយគ្រឿង ជិះគ្នាពីរនាក់ប្តីប្រពន្ធ ក្នុងទិសដៅពីជើងទៅត្បូង ដោយប្រពន្ធមានផ្ទៃពោះ ៥ខែហើយ ។ លុះមកដល់ចំនុចកើតហេតុខាងលើ ក៏ត្រូវរថយន្តម៉ាកព្រុស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២S-៧១៤១ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត បុកពេញទំហឹងបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចអូសយកទៅដាក់លើចិញ្ចើមផ្លូវ បន្ទាប់ពីធ្វើការវាស់វែងរួច ដើម្បីរងចាំការដោះស្រាយគ្នា ជាបន្តទៅទៀត៕

មតិយោបល់