ខ្ញុំបានរួមរ័កជាមួយនឹងមិត្តប្រុសរបស់ខ្ញុំ ហើយថ្មីៗនេះគាត់បាននិយាយថាគាត់កើតរោគស្វាយ ហើយខ្ញុំបារម្ភថាខ្ញុំអាចឆ្លង មេរោគនេះ ។
ខ្ញុំសូមសួរថា វាអាចឆ្លងមកខ្ញុំដែរឬទេ ?
រោគស្វាយគឺរោគដែលឆ្លងតាមរយៈការរួមភេទ ។ វាជាការពិតក្នុងដំណាក់កាលដំបូងវាមិនបានបង្ហាញរោគសញ្ញាមួយណាឲ្យយើងឃើញនោះទេ ហើយពិបាកក្នុងការវិនិច្ច័យផងដែរ អាចធ្វើឲ្យអ្នកជំងឺដែលឆ្លងហើយ មិនទទួលបានការព្យាបាលឲ្យច្បាស់លាស់នោះ ប្រឈមនឹង ការអារ (គ្មានកូន) ។
ស្វាយគឺងាយឆ្លងខ្លាំងណាស់ អ្វីដែលសំខាន់នោះ គឺដឹងពីរបៀប បង្ការ ក្នុងគោលបំណងដើម្បីការពារខ្លួនឯង ។
ស្វាយត្រូវបានរីករាលដាល តាមរយៈមធ្យោបាយដ៏សំខាន់ទាំង ៣ រួមមាន៖
១.តាមរយៈការរួមរ័ក
ចំនួន ៩៥ ទៅ ៩៨ ភាគរយ ដែលជំងឺស្វាយឆ្លងដោយផ្ទាល់ពីដៃគូរបស់អ្នកក្នុងអំឡុងពេលរួមភេទ ។នៅលើស្បែក និងភ្នាស់ប្រដាប់ភេទ រងការខូចខាត ដោយរបួស និងដំបៅ ។
២. ការរលាកដោយប្រយោល
បើទោះបីជាយើងមិនបានរួមភេទជាមួយនឹងអ្នកមានជំងឺស្វាយ តែវានឹងឆ្លង បានផងដែរ ក្នុងករណី ដែលប្រើប្រាស់កន្សែង ដេកលើគ្រែជាមួយ ប្រើប្រាស់ខោក្នុងអាវក្នុងតែមួយ រួមគ្នា ឡាមកោរពុកមាត់…. វាជាបញ្ហាឆ្លងដោយប្រយោល ដែលអ្នកប្រើប្រាស់របស់រួមគ្នា ។
៣. ឆ្លងតាមរយៈការបញ្ចូលឈាម
នេះគឺជាវិធីឆ្លងលឿនបំផុតផងដែរ បើសិនជាឈាមដែលត្រូវបញ្ចូលក្នុងខ្លួនអ្នក ជាឈាមរបស់អ្នកកើតស្វាយ ដោយមិនបានពិនិត្យឲ្យត្រឹមត្រូវនោះ ។ ដោយដំណាក់កាលដំបូងវាមិនបានបញ្ចេញរោគសញ្ជាអ្វីទាំងអស់ តែវានឹងបញ្ចេញនៅដំណាក់កាលទី ២ ដោយឡើងដំបៅ លើប្រដាប់ភេទ ។
ទោះជាយ៉ាងណាដូចអ្វីដែលអ្នកបានដឹងរួចរាល់ហើយ វាមិនត្រូវបានបញ្ជាក់យ៉ាងច្បាស់នោះទេ ក្នុងដំណាក់កាលដំបូង ដែលពិបាកក្នុងការធ្វើរោគវិនិច្ច័យលើខ្លួនឯង ថាកើតឬមិនកើត ។
អ្វីដែលសំខាន់ គឺអ្នកគួរតែទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងធ្វើតេស្ត ជារឿងចាំបាច់បំផុត។ នៅពេលដែលអ្នកមានហានិភ័យ នៃជំងឺនេះ គ្រូពេទ្យ នឹងណែនាំពីរបៀបព្យាបាល ៕
ព័ត៌មានជាតិ
មតិយោបល់