ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ជិះម៉ូតូទៅពីក្រោយរថយន្ត ISUZU បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ លាយទឹកប្រាក់ ជិះដោយឈ្មោះ សាន់ គា ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក( របួសធ្ងន់ ) ជិះពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយផ្នែកខាងស្តាំរថយន្ត១គ្រឿង ម៉ាក ISUZU កង៦ ដឹកដី ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ3A-1267 បើកស្របទិសគ្នា អ្នកបើកបររថយន្តឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ ភ្នំតូច ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ករណីនេះសម្ថកិច្ចយើង បានបញ្ជូនជនរគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ចំណែកម៉ូតូ និងរថយន្ត បានធ្វើការត្រួតពិនិត្យ និង វាស់វែងនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់