ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំ អឿន អភិបាលរង ដោយមានការ សម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការ បង្រ្កាបជាក់ស្តែងទីតាំងបើកហ្គេម ត្រីស៊ីសងទឹកប្រាក់ នៅផ្ទះលេខ៦២z ផ្លូវ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការចុះបង្រ្កាបក្រុមការងារបាន ធ្វើការដកហូតទូហ្គេមចំនួន២គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ន នៅសាលាខណ្ឌទួលគោក។
ឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ លី ហួយ ភេទស្រី អាយុ ៣១ឆ្មាំ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ផ្លូវលេខ២០២ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ភ្នាក់ងារស៊ីសង បានប្រគល់ឲ្យមកនគរបាលខណ្ឌទួលគោកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
ហេតុការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះកើតហេតុខាងលើ។
ក្រោយពេលធ្វើការបង្រ្កាបរួចគណៈបញ្ជាការឯកភាពបានសម្រេចធ្វើការ បិទឃ្លុំបេផ្ទះជាបណ្តោះអាសន្ន៕
មតិយោបល់