ព័ត៌មានជាតិ

រថយន្តធុនធំ សង្កត់លើរថយន្តតូច សំណងជាង ២០០០ដុល្លារ….

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ ក្រឡាប់សង្កត់លើរថយន្តកាមរី ស៊េរី ៩៥ ដែលចតចោលនៅមុខផ្ទះ តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ កាលពីវេលាម៉ោង ០៤ និង៣៥នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

រថយន្តម៉ាក FUSU គ្មានស្លាកលេខដឹកខ្សាច់ បើកបរដោយឈ្មោះ អែល កន មានទីកន្លែងកំណើតនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ។​

លុះដល់កន្លែងកើតហេតុ បានវ៉ាជែងជាមួយរថយន្តហាយទ្បែនឌ័រ ក៏រេចង្កូតធ្លាក់ផ្លូវ ហើយក្រឡាប់សង្កត់ពីលើរថយន្តកាមរី ស៊េរី៩៥ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខដូចគ្នា ចតចោលនៅមុខផ្ទះ រួញដូចចេកចៀន (ម្ចាស់រថយន្ត ឈ្មោះ រឿន ប៊ុនណូ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) ។

បច្ចុប្បន្នម្ចាស់រថយន្តទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តកាមេរី បានទារសំណង ២៣០០ ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់