ព័ត៌មានជាតិ

ជិះម៉ូតូអត់មើលមុខបុកគូទរថយន្តកំពុងឈប់ចតទម្លាក់អីវ៉ាន់ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

កណ្តាលៈ បុរសម្នាក់រងរបួសធ្ងន់ និងនារីម្នាក់ រងរបួសស្រាល ខណៈដែលជិះម៉ូតូធ្វេសប្រហែស អត់មើលមុខបុកគូទរថយន្តកំពុងឈប់ចតទម្លាក់ឥវ៉ាន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ចំណុចមុខផ្ទះឈ្មោះ ចាន់នី ស្រីម៉ៅ ស្ថិតនៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដា កូនទាកែឆ្នៃ សេ១១០ ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះចាន់ ស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរម្នាក់ឈ្មោះឌី ឌិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នា។
បើកបរមានទិសដៅពីកើតទៅលិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានងាកក្រោយបក់ដៃហៅគ្នាហើយបានជិះទៅបុកពីក្រោយ រថយន្តមួយគ្រឿងម៉ាក់ HYUNDAI MIGHTY ពណ៌ខៀវ ផលិតឆ្នាំ១៩៩៤ ស្លាកលេខ ភ្នំពេញ 1B-1192 បើកបរដោយឈ្មោះ សេង ហៃ ភេទប្រុស អាយ៤០ឆ្នាំ មុខរបរដឹកទំនិញ មានទីលំនៅបច្ចុប្បន្នភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ ដែលកំពុងឈប់ចតទំលាក់អីវ៉ាន់នៅនិងមុខផ្ទះកើតហេតុខាងលើ។

ករណីនេះបណ្ដាលឲ្យរបួសធ្ងន់១នាក់ប្រុស ស្រាល១នាក់ប្រុស និងបណ្ដាលអោយខូចខាតម៉ូតូចំនួន១គ្រឿង។

ការសន្និដ្ឋាន៖ ឆ្លងតាមការពិនិត្យកន្លែងកើតហេតុជាក់ស្ដែងករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកHonda កូនទាកែឆ្នៃ C110 បើកបរធ្វែសប្រហែស ខ្ចីខ្ចា ខ្វះការប្រុងប្រយ័ត្ន មិនបានមើលទិសដៅនៅពីខាងមុខខ្លួន៕

មតិយោបល់