ព័ត៌មានជាតិ

ឆក់កាបូបបានហើយរត់មិនរួច ក្របួចបានម្នាក់!.

ភ្នំពេញ: នារីជានិស្សិតឆ្នាំទី៤ម្នាក់ ខណ:ជិះម៉ូតូធ្វើដំណើរតាមផ្លូវទៅផ្ទះ ក៏ត្រូវក្រុមចោរឆក់មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង មកគៀរួចធ្វើសកម្មភាពលូកឆក់យកកាបូប ដែលនាងបានដាក់នៅកន្លែងដាក់ជើងបានសម្រេច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ២ មុខរោងចក្រក្រឡុកស៊ីម៉ង់ត៍ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារតែជនរងគ្រោះបានស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវនោះ ក៏បានដេញតាម ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូដេញតាមចោរទាំង២នាក់ នោះដែលជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មិនចាំស្លាកលេខមួយគ្រឿង រហូតដល់ចំណុចផ្លូវកែង៦០ម៉ែត្រ ប៉ុន្តែដេញមិនទាន់ក៏បានជិះត្រលប់ទៅផ្ទះវិញ តែក៏ត្រូវក្រុមគ្រួសារដេញឲ្យទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍ចាក់អង្រែលើ ក៏ឃើញប្រជាពលរដ្ឋចាប់ក្របួចយកមកប៉ុស្តិ៍បានម្នាក់តែម្តង។

កាបូបដៃដែលជនសង្ស័យខាងលើបានឆក់បាត់នោះរួមមានសម្ភារ:ដូចជា ទូរសព្ទដៃម៉ាក IPhone 6Plus មួយគ្រឿង និងមួយគ្រឿងទៀតមិនស្គាលម៉ាកហើយសៀវភៅរៀន និងលុយបន្តិចបន្តួច។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់