ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌមានជ័យ ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជួយដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជួយដូរគ្រឿងញៀននិងអាវុធខ្លីម៉ាកAK54 កាលពីព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៧ ដែលបានឃាត់ខ្លួនបាន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់កេសីវលក្ខណ៍ ផ្លូវលេខ៣៧១ ក្រុមទី១ ភូមិ ត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ដែលមាន ១-ឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពុនទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២-ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងសំណង់ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១៧កញ្ចប់ថង់ កញ្ចប់ធំ៦,កញ្ចប់តូច១១ ប្រភេទ WY ដែលកិនរួចមានចំនួន២ថង់តូច,ជញ្ជីងអេឡិចត្រូនិច១ , ស្លាបព្រាសម្រាប់ចូកថ្នាំញៀន១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ទូរសព្ទដៃចាស់២គ្រឿង និង អាវុធខ្លី១ដើមម៉ាកកា៥៤ លេខ ២២៥០ និងបង់១,គ្រាប់ចំនួន៧គ្រាប់។

កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន និង កម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការល្បាត់ពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុនទី២ ហើយពេលមកដល់ចំណុច មុខផ្ទះសំណាក់កេសីវលក្ខណ៍ ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ កំពុងឈរនៅមុខផ្ទះសំណាក់កេសីវលក្ខណ៍ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅត្រួតពិនិត្យឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១០កញ្ចប់ថង់ (កញ្ចប់តូច៤,កញ្ចប់ធំ៦) ក៏ឃាត់ខ្លួនជនសង្ស័យ ចាន់ ហុងយុក ហៅ ពេជ្រ យកមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍បឹងទំពុន ពេលនោះសង្ស័យឈ្មោះ ចាន់ ហុងយុកហៅ ពេជ្រ បានឆ្លើយសារភាពចំពោះថ្នាំញៀន គឺរូបនាងបានទិញពីបុរសម្នាក់ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន នៅ ផ្ទះសំណាកវិច្ឆិកា សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន ហើយភ្លាមនោះសមត្ថកិច្ចយើងបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន និងបានចាប់យកវត្ថុតាង ជញ្ជីងអេឡិចត្រូនិច១គ្រឿង , ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់ធំ,រួមជាមួយនិងអាវុធខ្លី១ដើមម៉ាកកា៥៤ លេខ ២២៥០ ,បង់១,គ្រាប់ចំនួន៧គ្រាប់ យកមកសាសួរនៅប៉ុស្តិ៍បឹងទំពុនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់កាតាមផ្លូវច្បាប់៕

//youtu.be/KfDRrv9CP78

មតិយោបល់