ភ្នំពេញៈ រថយន្តសណ្ដោងធុនធំមួយគ្រឿង ស្របពេលដែលកំពុងបើកចូលឃ្លាំង ស្រាប់តែបុកបង្គោលខ្សែភ្លើងបាក់អស់មួយ ដើមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ២០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តសណ្ដោងធុនធំខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-42 55 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង រហូតទៅដល់ចំណុចកើតហេតុ បានបត់ឆ្វេងនិងរយែចេញចូលក្នុងឃ្លាំង ដើម្បីដឹកទំនិញស្រាប់តែប៉ះបង្គោលខ្សែភ្លើងមួយ បណ្ដាលឲ្យបាក់ជាពីកំណាត់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ចុះវាស់វែងនិងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់