ព័ត៌មានជាតិ

ភ្នំពេញ ដាច់ភ្លើង២សង្កាត់ជាប់គ្នានៅរសៀលនេះ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅនៅវេលាម៉ោង១និង១៦នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)ភូមិទឹកថ្លា ភូមិដីថ្មី ភូមិត្រពាំងឈូក ភូមិបុរី១០០ខ្នង ភូមិប៉េសេ សង្កាត់ទឹកថ្លា ភូមិដំណាក់ ភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី និងផ្លូវវត្តតាំងកសាង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់