ព័ត៌មានជាតិ

មុននេះបន្តិចមានម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យអ៊ំប្រុសម្នាក់របួសធ្ងន់បាក់ជើងម្ខាង!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1BT-3667 ប៉ះជាមួយម៉ូតូស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AX-8040 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ៊ំប្រុសម្នាក់ រងរបួសធ្ងន់បាក់ជើងម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៥ ខែសីហា​ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខវត្តទួលទំពូង ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

បន្ទាប់ពីកើតហេតុភ្លាមៗ អ៊ំប្រុសដែលរងរបួសបាក់ជើងខាងលើ ត្រូវបានគេបញ្ជូនតាមរម៉កកង់បីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់