ព័ត៌មានជាតិ

អ្នក​ប្រើ Twitter ភាគច្រើន​បាន​អន​ឡាញ​លើ​ស្មា​ត​ហ្វូន​

​ខណៈពេល​ដែល​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook កើនឡើង​អ្នក​ប្រើប្រាស់​រហូត​ដល់​ជាង ១,៣២​ពាន់​លាន​នាក់​នោះ Twitter បាន​កើនឡើង​ត្រឹមតែ ២៨៤​លាន​នាក់​ប៉ុណ្ណោះ​។​
​យោងតាម​របាយការណ៍​របស់ Twitter បានឲ្យដឹងថា ៨០​ភាគរយ​នៃ​អ្នកប្រើប្រាស់​សរុប បាន​ប្រើ Twitter នៅ​លើ​ស្មា​ត​ហ្វូន​។ នេះ​មានន័យ​ថា អ្នក​ប្រើ Twitter ជាច្រើន​អន​ឡា​ញ និង​បង្ហោះ​សារ​តាមរយៈ​ស្មា​ត​ហ្វូន​។​
​បើ​ទោះបីជា​អ្នក​ប្រើប្រាស់​សរុប​នៅក្នុង​ត្រីមាស​ទី​៣ ធ្លាក់ចុះ​បន្ដិច​ក្តី ប៉ុន្តែ Twitter បាន​អរគុណ​ចំពោះ World Cup 2014 នៅ​ប្រេ​ស៊ីល ដែល​បាន​ជួយ​ជំរុញ​ឲ្យ​អ្នកប្រើ​កើនឡើង ២៤​ភាគរយ នៅក្នុង​រយៈពេល​១​ខែ​នៃ​ព្រឹត្តិការណ៍​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Facebook ក៏​មាន​អ្នកប្រើប្រាស់​នៅ​លើ​ស្មា​ត​ហ្វូន​ច្រើន​ផង​ដែរ ដោយ​កាលពី​ខែ​មុន​នេះ Facebook បានបញ្ជាក់​ថា ជាង ៦០​ភាគរយ​បាន​ប្រើ​នៅ​លើ​ស្មា​ត​ហ្វូន​៕​
web-twitter-1-getty

មតិយោបល់