បាត់ដំបងៈ កម្មករប្រមាណ៣០នាក់ ដែលបាន ដួលសន្លប់ នៅក្នុងរោងចក្រស្បែកជើងមួយកន្លែង ដែលចាំបាច់ត្រូវបញ្ជូន ទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះ ដោយសារតែពួកគេមានការអស់កំលាំងក្នុងការខំធ្វើការលើសម៉ោងផង និងការ ស្រូបយកក្លិនសារធាតុជ័រកៅស៊ូពីក្នុងរោងចក្រនោះផង ទើបធ្វើឲ្យពួកគេ មានការដួលសន្លប់ជាបន្តបន្ទាប់បែបនេះ។
តាមសេចក្តីរាយការណ៍ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានឲ្យដឹងថា ចាប់ពីម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចក្នុងរោងចក្រផលិតស្បែកជើង មួយកន្លែង ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង គឺមានកម្មករ ដែលបម្រើការជាកម្មករនៅក្នុងរោងចក្រនោះ បានដួលសន្លប់ជាបន្តបន្ទាប់ដែល គិតមកទល់នឹងម៉ោង១១គត់ មានចំនួន៣០នាក់ហើយដែលក្នុងនោះគឺមាននារីចំនួន ២៩នាក់ និងប្រុសម្នាក់។
ប្រភពដដែលបានបន្តថា នៅពេលនោះដែរគឺមានកម្មករជាច្រើននាក់បានរត់ចេញមកក្រៅនិងធ្វើឲ្យមានការភ្ញាល់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានកម្មករជាច្រើននាក់បានដួលសន្លប់បែបនេះ ហើយនៅពេលនោះដែរ គេសង្គេតឃើញថា ទាំងខាងសមត្ថកិច្ច
ក៏ដូចជាខាងរោងចក្រ បានយករថយន្តមួយជួយដឹកកម្មករទាំងនោះបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
នៅពេលនោះដែរក៏មានកម្មករខ្លះបានដឹងខ្លួន និងមានអការៈធូរស្រាលឡើងវិញ ដោយពួកគេបាននិយាយថា បញ្ហានេះគឺបណ្តាល មកពីការខំប្រឹងប្រែងធ្វើការលើសម៉ោងដោយគ្មានពេលសម្រាក ព្រមទាំងមានការបង្ខំឲ្យធ្វើការ ពីសំណាក់ថៅកែ ដែលជាជនជាតិថៃ ផងដែរ ដែលពួកគេមិនអនុញ្ញាតិឲ្យឈប់សម្រាកដោយគ្មានហេតុផលនោះឡើយ ហើយម៉្យាងទៀត រោងចក្រពុំមានបង្អួចត្រឹមត្រូវដើម្បីឲ្យខ្យល់ចេញចូល ដែលបញ្ហានេះហើយបានធ្វើឲ្យសារធាតុ ក្លិនជ័រ មិនអាចហោះហើរ ចេញក្រៅបាន ទើបបង្កឲ្យមានការពុលបែបនេះ។
គួរបញ្ជាក់ដែរថា កន្លងមករោងចក្រនេះធ្លាប់បង្កបញ្ហាបែបនេះច្រើនដងមកហើយ ដោយគ្រាន់តែមិនមានទ្រង់ទ្រាយធំតែប៉ុណ្ណោះ ហើយក៏គ្មានដំំណោះស្រាយពីសំណាក់អ្នកដឹកនាំក្នុងរោងចក្រនេះដែរ រឿងដែលសំខាន់គឺ កម្មករមិនមានអ្នកម្នាក់ ហ៊ានទម្លាយរឿងរ៉ាវ ដែលកើតមានឡើងនៅក្នុងរោងចក្រឡើយ ដោយសារតែមានការគម្រាមថាបើមានការ
បែកធ្លាយរឿងអ្វីមួយពីកម្មករណាម្នាក់ នោះរោងចក្រនឹងបញ្ឈប់ការងារភ្លាម ទើបពុំមាននរណាហ៊ាន ទម្លាយរឿង ប្រាប់សារព័ត៌មានឡើយ។
ក្រោយពេលកើតហេតុអ្នកព័ត៌មានបានព្យាយាមទាក់ទងទៅប្រធានរោងចក្រដែលនៅក្នុងប្រទេសថៃ ឈ្មោះ ចែអេ និងចែអយ ដែលត្រូវជាបងប្អូនបង្កើត តាមរយៈទូរស័ព្ទដែរប៉ុន្តែទូរស័ព្ទត្រូវបានបិទ មិនអាចទាក់ទងបានឡើយ ហើយរហូត ថ្ងៃទី៨ ខែមេសាឆ្នាំ២០១៦ ម៉ោង៧និង៤៥នាទីព្រឹក កម្មករនៅតែបន្តធ្វើបាតកម្មខាងមុខរោងចក្រ (អ៊ែរ៉ូសហ្វ សាមីត ហ្វូតវែរ)ដើម្បីទាមទា០៤ចំណុច ដូចខាងក្រោម។
០១/សុំធ្វើការអូរដោយស្មាក់ចិត្ត
០២/ថ្ងៃអាទិត្យក៏សុំធ្វើដោយស្មាក់ចិត្តដែរ&សុំប្រាក់បន្ថែមផងដែរ
០៣/សុំប្រាក់ថ្ងៃបុណ្យ+ប្រាក់ព្រីរួមនិងប្រាក់ធ្វើដំណើ
០៤/សុំឲ្យខាងរោងចក្រពិនិត្យមើលសារជាតិពុលផង។
ប៉ុន្តែមកដល់ពេលនេះខាងកម្មកកម្មារានីមិនទាន់ទទួលការយល់ព្រមនិងដំណោះស្រាយពីខាងភាគីរោងចក្រ
នៅឡើយទេ បែជាមានពាក្យសម្តីមកកម្មកដែលធ្វើបាតកម្មទាមទាំង១២០នាក់នោះវិញថា បើមិនចូលធ្វើការ
នោះទេខាងរោងចក្រនិងធ្វើការបញ្ឈប់កម្មកទាំង;នោះចោល នៅពេលនេះដែរសមត្ថកិច្ចកំពង់ធ្វើការសម្រស់
សម្រួលជាមួយខាងកម្មកហើយ៕
https://www.youtube.com/watch?v=iwhpM0ECmvc
មតិយោបល់