ស្ទឹងត្រែង: ផ្សារធំក្នុងក្រុងស្ទឹងត្រែងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា
ឆ្នាំ២០១៦។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងពួកគាត់បានឃើញភ្លើងឆេះចេញពីតូបលក់ខោអាវ ប៉ែកខាងកើតឈាងខាងជើង
មួយសន្ទុះក្រោយមក គេឃើញមានប្រជាពលរដ្ឋនិងអាជីវកជាច្រើននាក់ព្រមទាំងកម្លាំងសមត្ថកិច្ច នគរបាល និងអាវុធហត្ថ រថយន្តពន្លត់អគ្គីភ័យចំនួនបីគ្រឿងមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។ ប៉ុន្តែអគ្គីភ័យបានឆាបឆេះយ៉ាង
សណ្ធោសណ្ធៅដោយសារតែពេលនោះក៍មានខ្យល់បក់ខ្លាំងទើបបណ្តាលឲ្យឆេះរាលដាលអស់ទាំងស្រុកតែម្តងទៅ។
លោក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែងបានប្រាប់ post newsថា នៅពេលដែលភ្លើងកំពុងតែឆាបឆេះខ្លាំង
លោកក៍បានស្នើសុំរថយន្តពន្លត់អគ្គីភ័យពីខេត្តរតនៈគីរីនិងខេត្តក្រចេះចំនួនពីរគ្រឿងទៀត មកជួយពន្លត់នៅតែមិនអាចពន្លត់បាន ដដែលព្រោះថាទំរាំតែរថយន្តជំនួយមកដល់អគ្គីភ័យបានឆេះបំផ្លាញតូបរបស់អជីវករលក់ដូរអស់រលីងគ្មានសល់បាត់ទៅហើយ។
ពួកយើងបានត្រឹមតែជួយទប់ស្កាត់កុំឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញផ្សារតែប៉ុណ្ណោះ។
លោកបានបន្តថា:ក្រោយពីមានការជួយអន្តរាគមន៍ចំនួនប្រាំមួយម៉ោងរបស់រថយន្តពន្លត់អគ្គិភ័យ ចំនួនប្រាំគ្រឿង គិតចាប់ពី ម៉ោង១០:១០នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ រហូតដល់ម៉ោង ៤ទាបភ្លឺថ្ងៃទី៨ ខែឆ្នាំ ដដែលអគ្គិភ័យ ក៏បានកាត់បន្ថយ ការឆាបឆេះ ផងដែរ។ ប៉ុន្តែតូបលក់ដូររបស់អាជីវកត្រូវភ្លើងឆេះខ្ទេចគ្មានសល់អស់បាត់ទៅហើយ។
ជាចុងក្រោយលោកបានបញ្ជាក់បន្ថែមនៅព្រឹកនេះថា:ចំនួយរថយន្តដែលជួយពន្លត់អគ្គិភ័យមានចំនួនប្រាំគ្រឿងបានធ្វើការ ដឹកជញ្ជូនទឹកសម្រាប់ជួយពន្លត់ចំនួន១៥០ឡាន ចំណែកឯតូបរបស់អាជីវកចំនួន១២២០តូប ត្រូវបានអគ្គិភ័យ លេបត្របាក់ ទាំងស្រុង។
ចំពោះមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆេះផ្សារកើតឡើងនោះមកដល់ពេលនេះលោកមិនទាន់រកឃើញមូលហេតុនៅឡើយទេ៕
https://www.youtube.com/watch?v=F6aopFzpeuA
មតិយោបល់