ស្វាយរៀងៈ លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់ Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានព្រះសង្ឃគង់នៅវត្តស្វាយកណ្តាល បានរាយការណ៍ប្រាប់ថា ប្រទះឃើញសាកសពហើមស្អុយរលួយ នៅវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅក្នុងព្រៃចម្ការគគីរ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា សាកសពខាងលើជាមនុស្សប្រុស អាយុប្រហែល២០ឆ្នាំជាង ស្លាប់ជាង១០ថ្ងៃ ទើបមិនទាន់ដឹងថាជាប់ពាក់ព័ន្ធករណីអ្វីនៅឡើយទេដោយសារសាកសពមានសភាពដង្កូវ ហើមស្អុយរលួយ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ និងស៊ើបអង្កេតនៅឡើយ៕
មតិយោបល់