ព័ត៌មានកីឡា

SEA Games៖ U22 កម្ពុជា មិនអាចរក្សាកំណត់ត្រាឈ្នះ U22 ហ្វីលីពីន បានទេ

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ខណ:ដែល ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម ២២ឆ្នាំ បានទទួលបរាជ័យ ០ទល់២ ក្រុមបាល់ទាត់ហ្វីលីពីនអាយុក្រោម ២២ឆ្នាំ មិនអាចរក្សាកំណត់ត្រាឈ្នះបាន ដែលធ្លាប់ជួបគ្នា ៣លើក កន្លងមកកម្ពុជាឈ្នះទាំងអស់។

គ្រាប់បាល់ទាត់បញ្ចូលទីរបស់ក្រុម U22 ហ្វីលីពីន រកបានដោយកីឡាករ Cubon នៅនាទីទី ៥១ និងគ្រាប់ទី២ ដោយកីឡាករ Kou Ichi នៅនាទី ៨២ ធ្វើឲ្យក្រុម U22 កម្ពុជា ត្រូវបានបាត់បង់ ៣ពិន្ទុ ក្នុងជំនួបបើឆាកនេះ ហើយកីឡាករ ភីសា ក៏ទទួលបានកាតក្រហមទៀត នៅនាទី៨៨។ ជាងនេះទៅទៀត នេះជាប្រវត្តឈ្នះលើកទី១ របស់ក្រុមហ្វីលីពីន លើក្រុមកម្ពុជា ដែល ៣លើកកន្លងមកកម្ពុជាឈ្នះរហូត ពោលគឺ ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០១៧ កម្ពុជា ១-០ ហ្វីលីពីន (AFC U23 Championship China 2018 _Group J), ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥៖ កម្ពុជា ៣-១ ហ្វីលីពីន (AFC U23 Championship), ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥៖ កម្ពុជា ៣-១ ហ្វីលីពីន (SEA Games Singapore 2015)។

សូមរំលឹកថា នៅក្នុងពូលB នៃព្រឹត្តិការណ៍ SEA Games 2017 ជម្រើសជាតិ U22 វៀតណាម កំពុងឈរកំពូលតារាង ខណៈដែលកម្ពូជាឈរលេខ ៥ នៅលើក្រុម U22 ទីម័រខាងកើត៕

មតិយោបល់