ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតតារាចម្រៀង លាង នរិន្ទ និយាយពីភាពជោគជ័យ

ក្នុងតំណែងជាតារាចម្រៀង និងជាពិធីករ កាលពីអំឡុងឆ្នាំ ២០០៨ លោក លាង នរិន្ទ ត្រូវគេកត់សម្គាល់នៅតែជាបុគ្គលដែលជោគជ័យកម្នាក់នៅក្នុងសិល្បៈ។ ទោះជាក្នុងពេលនេះលោកបានដាច់ឆ្ងាយពីការងារច្រៀងរាំ ក៏អតីតតារារូបនេះ នៅតែមានឥទ្ធិពលក្នុងចំណោមតារាល្បីៗគួរឲ្យសរសើរ បន្ទាប់ពីលោកក្ដោបក្ដាប់តំណែងប្រធានទីផ្សាររបស់ក្រុមហ៊ុនOppo ដែលធ្វើការយ៉ាងជិតស្និទ្ធិជាមួយតារាល្បីៗនៅក្នុងប្រទេសកម្ពុជា។

លោកលាង នរិន្ទ និយាយថាលោកនៅស្ដាយការងារសិល្បៈទើបសម្រេចទទួលការងារជាទីផ្សាររបស់ក្រុមហ៊ុនទូរសព្ទធំមួយ បន្ទាប់ពីក្រុមហ៊ុន Oppo ផ្ដល់អំណាចឲ្យលោកជ្រើសរើសតារាសិល្បៈឲ្យធ្វើជាតំណាង ទាំងផ្ទាល់ និងប្រយោលតាំងពីលោកកាន់តំណែង។ លោកថាការងាររាល់ថ្ងៃ ធ្វើឲ្យលោកមានភាពសកម្មជាមួយតារាសិល្បៈច្រើនជាងអំឡុងពេលមុនទៅទៀត ទើបលោកកាន់តែមានការនឹករលឹកការងារសិល្បៈ ដែលធ្លាប់ធ្វើឲ្យលោកទទួលជោគជ័យ។ ជាពិសេសនៅពេលដែលលោកប្រើការប្រឡូកសិល្បៈត្រឹមតែរយៈពេលខ្លី តែអាចទទួលបានទីផ្សារឈានឡើងទាំងការងារសម្ដែង ចម្រៀង និងពិធីករ។

ក្នុងមួយរយៈចុងក្រោយ គេតែងឃើញលោកបង្ហោះរូបឡើងឆាក និងបទចម្រៀងដែលធ្លាប់វាយលុកទីផ្សារ មុនពេលក្លាយខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន Oppo នាពេលចុងក្រោយ។ លោកបានទាំងសារភាពនឹកគ្រាតែងខ្លួនឡើងឆាក និងគ្រាមានអ្នកគាំទ្រតាមសុំថតរូបនោះផង បើទោះជាក្នុងពេលនោះ លោកមិនមែនជាកំពូលតារាជួរមុខ។ ប៉ុន្តែរឿងរ៉ាវអាស្រូវស្នេហា ក៍ជាចលករធ្វើឲ្យលោកប្រាប់ថា សប្បាយចិត្តក្រោយចេញផុតពីការងារច្រៀងរាំនោះផងដែរ នៅពេលលោកនឹកដល់ការវាយលុយដោយរឿងមិនល្អជាច្រើន ដែលមានការចុះផ្សាយពីលោកដែលនាំឲ្យក្លាយជាតារាបាក់ទឹកចិត្ត។

លោកថាការងារសិល្បៈ នៅត្រឹមបទពិសោធន៍ និងស្នាដៃប៉ុណ្ណោះ ដោយបទ«ស្រលាញ់បងកំដរចិត្តល្ងង់» បទ«ក្រៅពីសុំទោសអូនអាចធ្វើអ្វី?» និង ភាពយន្តជាច្រើនដែលលោកបានថតក្នុងឆ្នាំ២០១១ គឺភស្តុតាងមួយ ដែលធ្វើលោកមានមោទនភាពនឹងការងារសិល្បៈនៅក្នុងពេលនោះផង។

យ៉ាងណាក៏ដោយ លោកអះអាងថា ក្រោយប្រកាសឈប់ការងារសិល្បៈទាំស្រុងកាលពីឆ្នាំ២០១៦ ក៏ធ្វើឲ្យមានឱកាសទទួលមុខតំណែងធំដុំប្រចាំក្រុមហ៊ុនoppo ផងដែរ ក្នុងតំណែងជា Brand Director និងជាប្រធានទីផ្សារដែលមានឥទ្ធិពលម្នាក់។ លោកថានៅចង់ត្រឡប់ការងារសិល្បៈ ប៉ុន្ដែមកពីសម្ពាធការងារដកឃ្លាមិនរួចទើបលោកខ្ជិលគិត៕

មតិយោបល់