ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ

កំពង់ឆ្នាំង: ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់មានឈ្មោះ ឡាង ច័ន្ទរស្មី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទធ្វើឲ្យខូចដោយចេតនាទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ(កាប់-ម៉ូតូ០២គ្រឿង) កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្លូវក្រាល កៅស៊ូស្ថិតក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះទាំងពីរនាក់ដែលជាម្ចាស់ម៉ូតូឈ្មោះ៖
១-សឿន សាន្ត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម។
២-ឆាយ ហំ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធី៕

 

មតិយោបល់