ព័ត៌មានជាតិ

ខ្លាំងខ្លោច!​ ទាស់គ្នាទាញកាំបិតខ្វាវកាប់ទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរបួស ត្រូវសមត្ថកិច្ចចាប់ខ្លួន!

ព្រៃវែងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីបង្កហិង្សាទាញកាំបិតខ្វាវកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤៤នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះ អ៊ីង ភិន​ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានយកកាំបិតខ្វែវកកុក មកកាប់ទៅលើជនរងគ្រោះឈ្មោះ នៅ ថា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យរងរបួសចំសន្លាកដៃខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់